សហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភអំពីការផលិតលើស តម្រូវការរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

ប៉េកាំង: លោកស្រី Janet Yellen រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក បាន​បំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិនចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមេសា ដោយផ្តោតលើការពិភាក្សាអំពីផលប៉ះពាល់ នៃការផលិតលើសតម្រូវការរបស់ប្រទេសចិន និងការរឹតបន្តឹងបរិយាកាសធុរកិច្ចទៅលើក្រុមហ៊ុនអាមេរិក។

ក្នុងឱកាសនៃដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិន មន្ត្រីអាមេរិកកំពូលរូបនេះ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូប រួមមាន លោក Wang Weizhong អភិបាលខេត្ត Guangdong  និងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Yellen says U.S. plans to 'underscore' need for China to shift policy

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន​ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំង អំពីការផលិតលើសតម្រូវការរបស់ប្រទេសចិន ខណៈផលិតផលចិនជាច្រើន កំពុងត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសក្នុងតម្លៃថោកៗ បន្ទាប់ពីតម្រូវការក្នុងស្រុកបានធ្លាក់ចុះ។

លោកស្រីបានអះអាងថា ការធ្វើរបៀបនេះ មិនមាននិរន្តរភាពសម្រាប់ទីក្រុងប៉េកាំង ហើយវាក៏មិនផ្តល់ផលប្រយោជន៍ សម្រាប់ក្រុមហ៊ុនផលិតកម្ម នៅក្នុងបណ្តាប្រទេសផ្សេងទៀតដែរ។

ការបំពេញដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ទៅកាន់ប្រទេសចិនបានធ្វើឡើង បន្ទាប់ពីថ្មីៗនេះ លោកស្រីបានឯកភាពចំពោះការដាក់ចេញវិធានការបន្ថែមទៀត ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់របស់អាមេរិក ពីផលប៉ះពាល់នៃការនាំចេញទំនិញ ដែលមានតម្លៃធូរថ្លៃពីប្រទេសចិន។

ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រសួង​រតនាគារ​អាមេរិក​មិន​មានសុទិ ដ្ឋិនិយមថា​ ដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រី នឹងអាចមានទម្ងន់ធ្វើឱ្យទីក្រុងប៉េកាំង ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់ខ្លួននោះទេ ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនបានបោះទុនរាប់ពាន់លានដុល្លារ ទៅលើការផលិតថាមពលស្អាត លើសពីបណ្តាប្រទេសភាគច្រើននៅក្នុងពិភពលោក។

ប៉ុន្តែការធ្លាក់ចុះនៃតម្រូវការក្នុងស្រុករបស់ប្រទេសចិន នាពេលថ្មីៗនេះ បានបង្ខំឱ្យទីក្រុងប៉េកាំង លក់ផលិតផលរបស់ខ្លួន ក្នុងតម្លៃថោកៗ ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ដែលការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនផលិតកម្ម របស់ប្រទេសផ្សេងៗទៀតពិបាកនៅក្នុងការប្រកួតប្រជែង៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here