រដ្ឋាភិបាលចិនចាក់បញ្ចូលទឹកប្រាក់៧០ពាន់លានដុល្លារដើម្បី អភិវឌ្ឍន៍បច្ចេកវិទ្យា

        ដោយៈ គង់ ម៉ាលីនណា

        ប៉េកាំងៈ រដ្ឋាភិបាលចិន តាមរយៈធនាគារកណ្តាលរបស់ចខ្លួន នឹងបង្កើតកម្មវិធី ផ្តល់ប្រាក់កម្ចីចំនួន៧០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសខ្លួន។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សេចក្តីថ្លែងការ​ណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសាថា កម្មវិធីនេះនឹងផ្តល់ប្រាក់កម្ចី តាមរយៈធនាគារចំនួន២១ ទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូច និងមធ្យមនៅក្នុងអត្រាការប្រាក់១,៧៥% ។

ការបង្កើតគោលនយោបាយនេះឡើង គឺមានគោលបំណងក្នុងការជួយជំរុញសាច់ប្រាក់ ឲ្យមានភាពងាយស្រួល និងបង្កើនទំនុកចិត្តជាងមុន ចំពេលមហាសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកមួយនេះ កំពុងជួបវិបត្តិអចលនទ្រព្យ និងបញ្ហាជាមួយដៃគូពាណិជ្ជកម្មសំខាន់​ៗផ្សេងទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here