មន្រ្តីជាន់ខ្ពស់កម្ពុជាលើកឡើងពីកិច្ចសហប្រតិបត្តិការលើគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាមួយភាគីចិន

ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Song Xiaoguo ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋាភិបាលប្រជាជនក្រុង Chongqing។

ក្នុងជំនួបកាលពីចុងសប្តាហ៍មុន លោកស៊ុន ចាន់ថុល ឧបនា​យ​ករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ លោក Song Xiaoguo ចំពោះដំណើរទស្សនកិច្ចមកកម្ពុជា ហើយបន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសវតាខ្លះៗ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបើគិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ គឺជាខួប៣០ឆ្នាំនៃការរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទាក់ទាញវិនិយោគិន និងការងា​រសហការអភិវឌ្ឍន៍ផងដែរ។

ជាមួយគ្នានេះផងដែរ ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ កម្ពុជាទទួលបានការជឿជាក់ ពីវិនិយោគិនមកបណ្ដាក់ទុន លើវិស័យជាច្រើន​ ដូចមានលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ មានជាអាទិ៍ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀម​រាប-ប៉ោយប៉ែតជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Song Xiaoguo បានថ្លែងអំណរគុណចំពោះ លោកឧប​នា​យករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាស ដើម្បីអនុញ្ញាតឱ្យរូបលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការងារវិនិយោគ និងកិច្ចសហប្រតិបត្តិការនានាក្នុងឱកាសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here