ក្រសួងទេសចរណ៍និងSME Bankចាប់ផ្តើមគម្រោងហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រសួង​ទេសចរណ៍​ ​សហការ​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៃ​កម្ពុជា​ (S​ME​ ​Bank​) ​​បាន​ចាប់ផ្តើម​គម្រោង​ហិរញ្ញវត្ថុ​ ​ក្នុង​គោលបំណង​ផ្តល់​ជូន​ម្ចាស់​អាជីវកម្ម​ ទេសច​រណ៍​ ​ដើម្បី​អភិវឌ្ឍ​​ឬ​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ ​នៅ​ក្នុង​ខេត្ត​សៀម​រាប​។​

កា​រដាក់​ឱ្យ​ដំណើរការ​នូវ​ ‘​គម្រោង​ហិរញ្ញប្បទាន​ទេសចរណ៍​សម្រាប់​ខេត្ត​សៀមរាប​(​T​F​SS) ​គឺ​ផ្តោត​លើ​ការ​ស្តារ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ ​ដោយ​ផ្តល់​លក្ខខណ្ឌ​ក​ម្ចី​ពិសេស ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​រួមចំណែក​ដល់​ការ​អនុវត្ត​វេទិកា​រ​រដ្ឋាភិបាល​-វិ​ស័​យ​ឯកជន​លើក​ទី​១​៩​ (19​t​h​ ​G​P​S​F​) ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំមុន​។​

ដោយ​ផ្អែកលើ​សេចក្តីជូនដំណឹង ​របស់​​​ក្រសួង​ទេសចរណ៍​ ​កម្មវិធី​ហិរញ្ញវត្ថុ ​នឹង​ពន្លឿន​ការ​អនុវត្ត​ប្រកបដោយជោគជ័យ​ ​និង​ឆាប់រហ័ស​នៃ​វិធានការ​គោល​នយោបាយ​ ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ នៅ​ក្នុង​ទីក្រុង​ធំ​ទី​ពី​រ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ក្រសួង​បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ ​និង​ប្រតិបត្តិ​ករ​ទេស​ចរណ៍​ទាំងអស់ ​ដែល​ខ្វះខាត​ថវិកា​វិនិយោគ​ ​ដើម្បី​អភិវឌ្ឍ​ន៍​ឬ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ​ក្នុង​ខេត្ត​សៀមរាប​ ​ស្វែងរក​ក​ម្ចី​ផ្ទាល់​ពី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៃ​កម្ពុជា​ ​ដោយ​ឱ្យ​ខ្ចី​ ​ពី​ចន្លោះពី​២​០ម៉ឺនទៅ​​៦​០ម៉ឺន ​សម្រាប់​រយៈពេល​អតិបរមា​ប្រាំ​បី​ឆ្នាំ​។​

ប្រាក់​ក​ម្ចី​ត្រូវ​បាន​ផ្តល់​ជូន​ជា​ប្រាក់​រៀល​ខ្មែរ​ ​និង​ប្រាក់ដុល្លារ​សហរដ្ឋអាមេរិក​ ​ដោយ​មិន​គិតថ្លៃ​បន្ថែម​លើ​ការរៀបចំ​ឯកសារ​ក​ម្ចី​។​ ​ប្រាក់​ក​ម្ចី​ផ្ទាល់​មាន​រយៈពេល​ទូទាត់​ បឋម​រហូតដល់​២​៤​​ខែ​ ​ឬ​ពីរ​ឆ្នាំ​ ​ជាពិសេស​ ​នឹង​មិន​មានការ​ពិន័យ​សម្រាប់​ការ​សង​មុន​ពេល​ផង​ដែរ​។​

យោង​តាម​ធនាគារ​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៃ​កម្ពុជា​ ​ពួកគេ​បាន​ណែនាំ​ ​និង​អនុវត្ត​កម្មវិធី​ ​T​F​SS ​ជាមួយនឹង​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​៦​,​៥​​ភាគរយ​។​ ​គ្រោងការណ៍​នេះ​ផ្តល់​នូវ​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ម្ចាស់​សហគ្រាស​ ក្នុង​វិ​ស័​យ​ទេសចរណ៍​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ សម្រាប់​ការ​កែ​លម្អ​អាជីវកម្ម​ ​ធ្វើ​ទំនើបកម្ម​ ​ការពង្រីក​ ​និង​ការ​ធ្វើ​ពិពិធ​កម្ម​សេវាកម្ម​ទេសចរណ៍​របស់​ពួកគេ​។​

ដោយឡែក​នៅ​ថ្ងៃ​ទី​ ​២​៧​ ​ខែ​មីនា​ ​ការិយាល័យ​ឥណទាន​កម្ពុជា​ (​Credit​ ​Bureau​ ​Cam​bo​d​i​a​-CBC) ​និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (​CAT​A​) ​ដឹកនាំ​ដោយ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​ ​CAT​A​ ​បាន​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធាន​បទ​ “​តួនាទី​នៃ​របាយការណ៍​ឥណទាន​ទេសចរណ៍​ សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដែល​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប​។​

កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ប្រមា​ណ​​១​០​០​ ​ក្នុង​គោលបំណង​ពង្រីក​ការយល់​ដឹង​ របស់​ពួកគេ​អំពី​របាយការណ៍​ឥណទាន​ ​ឧបករណ៍​សុខភាព​ហិរញ្ញវត្ថុ​ ​និង​ចំណេះ​ដឹង​នៃ​ការ​វាយ​តម្លៃ​ឥណទាន​ ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ឥណទាន​សម្រា​ប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ទេសចរណ៍​ ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​កំណើន​របស់​ពួកគេ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here