ធនាគារខ្នាតយក្សចិន ICBC គ្រោងផ្តល់ហិរញ្ញប្បទានជាង៤១ពាន់លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក

ដោយ: គង់ លាងហួរ

ប៉េកាំង: ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) គ្រោងផ្តល់ហិរញ្ញប្បទាន ប្រមាណ៤១,៤៦ពាន់លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ នៅក្នុងប្រទេសរបស់ខ្លួន ស្របពេលដែលការចំណាយរបស់អ្នកប្រើប្រាស់កំពុងមានការធ្លាក់ចុះ។

ធនាគារដ៏ធំបំផុតរបស់ប្រទេសចិន ICBC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន កាលពីថ្ងៃទី២ ខែមេសា ដើម្បីជំរុញការវិនិយោគ និងការចំណាយទៅលើវិស័យទេសចរណ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ធនាគារICBC និងក្រសួ ងប្តេជ្ញាថា នឹងធ្វើការរួមគ្នា លើគម្រោងសំណង់សំខាន់ៗ ទាក់ទងនឹងវិស័យទេសចរណ៍។ ជាមួយគ្នានេះ ភ្នាក់ងារទេសចរណ៍មួយចំនួនទៀត ដែលមានមូលដ្ឋាន នៅតាមបណ្តាទីក្រុងក្នុងតំបន់អាស៊ី រួមមាន ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងប្រទេសថៃ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាខារបស់ធនាគារ ICBC ផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ដោយសារសម្ពាធនៃវិបត្តិបរិត្តផរណា និងការអូសបន្លាយនៃវិបត្តិអចលនទ្រព្យ ដែលធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ ទោះជាយ៉ាង​ណា​ក្តី វិស័យ​ទេសចរណ៍​ត្រូវបានគេមើលឃើញថា ជា​ចំណុច​វិជ្ជមានសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចចិន។

ជាក់ស្តែង កាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិន បានកើនឡើង៩៣,៣ភាគរយ បើធៀបនឹងឆ្នាំ២០២២ ជាមួយនឹងការចំណាយ ក្នុងទំហំទឹកប្រាក់ប្រមាណ៤,៩១ទ្រីលានយ័ន ដោយកើនឡើង១៤០,៣ភាគរយ។

ចំណែកក្នុងអំឡុងពេលវិស្សមកាល នៃពិធីបុណ្យចូលឆ្នាំចិន ដែ លមានរយៈពេល៨ថ្ងៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ការធ្វើដំណើរក្នុងស្រុក បានកើនឡើង១៩ភាគរយ បើធៀបនឹងកម្រិតក្នុងឆ្នាំ២០១៩ ខណៈដែលការចំណាយបានកើនឡើង៧,៧ភាគរយ៕ប្រភព:Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here