សម្តេចធិបតីៈ អភិក្រមទាំង៥របស់សម្តេចតេជោជាការដាស់តឿនមន្រ្តីឲ្យកែលម្អខ្លួនជាប្រចាំ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អភិក្រមទាំង៥ របស់សម្ដេចតេជោ ហ៊ុន សែន រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ នៅតែមានតម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិតឱ្យពិនិត្យនិងកែលម្អខ្លួនជាប្រចាំ ។

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ ឆ្នាំ ២០២៤ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែតបានបន្តថា អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លៃដ៏វិសេស ក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន ដើម្បីប្រជាជនទទួលបាននូវកិត្តិយស ការស្រលាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here