មន្រ្តីជំនាញក្រសួងពាណិជ្ជកម្មពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល

        ដោយៈ និស្ស័យ

        ភ្នំពេញៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លោកតាន់ យុវរដ្ឋ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស។

គោលបំណងនៃសិក្ខាសាលានេះ ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត ដើម្បីអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ប្រកបដោយស្តង់ដារ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការចាប់យកចំណែកទីផ្សារ និងចំណេះដឹងថ្មីៗ ទាក់ទងនឹងការផលិត និងបទពិសោធន៍នៃការនាំចេញផលិតផល៕លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here