កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន ជាព្រឹត្តការណ៍បង្កើនកិច្ចសហ ប្រតិបត្តិការ និងការវិនិយោគ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់បានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៤នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីបង្កើនមិត្តភាព ភាពជាដៃគូ កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគ្រិន និងវិនិយោគិនរបស់យើងទាំងអស់គ្នានៅក្នុងតំបន់អាស៊ាន។

លោកបានថ្លែងបែបនេះ នៅក្នុងពិធីបិទវេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា វេទិកាដ៏សំខាន់មួយនេះ បានផ្តល់ឲ្យអ្នកចូលរួមទាំងអស់ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗទាក់​ទងទៅនឹងការតភ្ជាប់ បណ្តាញថាមពលអាស៊ាន និងថាមពលកកើតឡើងវិញ និងនិរន្តរភាពអាស៊ាន បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន ដែលបានបង្ហាញអំពីសក្ដានុពលដ៏ធំ នៅក្នុងតំបន់អាស៊ាន សម្រាប់ការកសាងភាពធន់របស់សហគមន៍តែមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសាយ សំអាល់បានបន្ថែមថា វេទិកានេះគឺជាជំហានដ៏សំខាន់ ដើម្បីពង្រឹងបន្ថែមទៀត នូវចំណងរវាងរដ្ឋជាអាស៊ាន និងពង្រីកកិច្ចសហប្រតិបត្តិការ និងការធានានូវអត្ថប្រយោជន៍រួម ទាំងមានពេលបច្ចុប្បន្ននិងអនាគតថា ទីផ្សារការងារប្រជាជនជាង៦៧លាននាក់ ដើម្បីលើកកម្ពស់បរិយាកាស នៃការវិនិយោគនៅក្នុងតំបន់អាស៊ាន តាមរយៈការភ្ជាប់បណ្តាញឧស្សាហកម្ម និងកិច្ចព្រមព្រៀងអាស៊ាន ក្នុងការធ្វើសមារណកម្មសេដ្ឋកិច្ច ដែលជាប្រទេសធំជាងគេទី៤។

វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤នេះ បានផ្តោតទៅលើកិច្ចពិភាក្សាលើប្រធានបទ៖ ការតភ្ជាប់បណ្តាញថាមពលអាស៊ាន និងថាមពលកកើតឡើងវិញ និងនិរន្តរភាពអាស៊ាន កិច្ចពិភាក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន, ផ្តោតលើឱកាសវិនិយោគ បរិយាកាសធុរកិច្ច និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដើម្បីគាំទ្រការវិនិយោគបរទេស ឱកាសប្រាស្រ័យទាក់ទងជាមួយអ្នកដឹកនាំធុរកិច្ចកម្ពុជា និងមន្ត្រីរដ្ឋាភិបាល ​ផ្តោតលើការដាក់បញ្ចូលឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងដំណោះស្រា​យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបញ្ញាសិប្បនិមិ្មតAI ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here