ប្រធានក្រុមហ៊ុនទូរស័ព្ទខ្នាតយក្សHAUWEIប្រចាំតំបន់ជួប រដ្ឋមន្រ្តីពាណិជ្ជកម្ម

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោក TAO Guangyao ប្រធានក្រុមហ៊ុនហួវៃ តំបន់អាស៊ីអាគ្នេយ៍ កម្ពុជា ឡាវ វៀតណាម និងជានាយកប្រតិបត្តិក្រុមហ៊ុនហួវៃកម្ពុជា ដើម្បីពិភាក្សាពីផែនការនាពេលអនាគត។

នៅក្នុងជំនួបនេះ លោក TAO Guangyao បានធ្វើការណែនាំខ្លួនក្នុងនាមជានាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុនហួវៃកម្ពុជា និងជាប្រធា​នក្រុមហ៊ុនហួវៃ តំបន់អាស៊ីអាគ្នេយ៍កម្ពុជា វៀតណាម ឡាវ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានបន្តគាំទ្រកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន និងបានសុំអនុសាសន៍ណែនាំមួយចំនួនពីលោកជំទាវរដ្ឋមន្ត្រី។

លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគ​មន៍យ៉ាងកក់ក្តៅ ចំពោះនាយកប្រតិបត្តិថ្មី ព្រមទាំងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ជាពិសេសនៅក្នុងឌីជីថលនីយកម្មនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here