សមាគម CEMEA រៀបចំផែនទីបង្ហាញផ្លូវដើម្បីឆ្ពោះទៅមុខ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)បានបើកកិច្ចប្រជុំ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅមុខ តាមផែនការនិងយុទ្ឋសាស្រ្តរបស់ខ្លួន។
អ្វីដែលជាផែនការយុទ្ឋសាស្រ្តរបស់ CEMEA គឺផ្តោតលើការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានភាពចម្រុះផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ លឿនរហ័ស ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ និងអាចទុកចិត្តបានដល់សាធារណៈ និងអ្នកវិនិយោគជាតិ អន្តរជាតិ។

លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ បន្ទាប់ពីកិច្ចប្រជុំនាព្រឹកថ្ងៃទី០២ ខែមេសានេះថា ការរៀបចំផែនការលំអិត លើផែនការ និងយុទ្ឋសាស្រ្តរបស់សមាគម ពិតជាមានសារៈសំខាន់ណាស់ ប្រៀបដូចជាយើងមានផែនទីបង្ហាញផ្លូវថាយើងត្រូវដើរទៅណា ក្នុងគោលដៅអ្វី និងចង់សម្រេចបានលទ្ឋផលអ្វីនាពេលខាងមុខ។
លោកបន្តថា “បរិបទនេះ ការផ្តោតលើការផ្សព្វផ្សាយពីព័ត៌មានសេដ្ឋកិច្ច ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច”។

លោកបន្តថា “យើងក៏គាំទ្រនូវគោលនយោនយោបាយរបស់រដ្ឋាភិបាល ក្នុងការរុញប្រទេសឆ្ពោះទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។
ថ្នាក់ដឹកនាំសមាគម ដែលបានចូលរួមប្រជុំមាន លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea& Cambodiafinancialtimes.com លោកអ៊ុ សារ៉ាវុធ ស្ថាបនិកគេហទំព័រCFN លោកកៃ គឹមសុង សហស្ថាបនិកគេហទំព័រ Amazadia Education លោកសយ សុភា និពន្ឋនាយកសារព័ត៌មានដើមអំពិល លោកលីម ឡាយហ៊ត ស្ថាបនិកគេហទំព័រASEAN Properties លោកស្រីហាន សូជីន ស្ថាបនិកព្រឹត្តិសកល លោកស្រីអេង ស្រីទៀង និពន្ឋនាយកសារព័ត៌មានដំរី លោកនុត ផាន់ណាតំណាងគេហទំព័រCambodiafinancialtimes.com លោកនួន សុថេរ៉ូ សហស្ថាបនិកគេហទំព័រ Amazadia Education ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here