ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបកោតសរសើរការរីកចម្រើនសេដ្ឋកិច្ចនិងសន្យាជម្រុញអ្នកធុរកិច្ចEU មកវិនិយោគនៅកម្ពុជា

        ដោយៈ និស្ស័យ

        ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកIgor Driesmans បានកោតសរសើរដល់ការរីកចម្រើន សេដ្ឋកិច្ចកម្ពុជា ប្រព័ន្ឋធនាគារ និងសន្យាជម្រុញអ្នកធុរកិច្ចអឺរ៉ុប មកវិនិយោគនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១ មេសាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកជំទាវបានជម្រាបជូន លោកឯកអគ្គ​រដ្ឋទូត អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ដុល្លារូបនីយកម្ម និងសកម្មភាពលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលទាំងក្នុងស្រុកនិងឆ្លងដែន។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់ ព្រមទាំងព្យាយាមជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ពីសហភាពអឺរ៉ុបនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here