រដ្ឋមន្រ្តីពាណិជ្ជកម្មចូលរួមថ្លែងសន្ទរកថាក្នុងកម្មវិធីNetworking Cooktailនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ “បញ្ចេញសក្តានុពលអាស៊ាន បច្ចេកវិទ្យា ចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន”។

ក្នុងសន្ទរកថានោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងនូវតួនាទីដ៏មានសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការរួមបញ្ជូលគ្នា ការធ្វើអន្តរកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធជាច្រើន ក្នុងបរិយា​កាសដ៏ស្និទស្នាល និងបង្កើនឱកាសបង្កើតទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។

ថ្លែងនៅក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផល នៃសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន និងដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពល ដ៏ធំធេងនៃការតភ្ជាប់ក្នុងតំបន់។ យើងឈរនៅកម្រិតមួយ នៃការលាតត្រដាងនូវកាលានុវត្តភាព ធុរកិច្ចជាច្រើនដែលអាចត្រូវបានប្រើប្រាស់ ដើម្បីមិនត្រឹមតែសម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាថាការអភិ វឌ្ឍន៍សេដ្ឋកិច្ច ដើរទន្ទឹមគ្នាជាមួយនឹងកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅសំខាន់នៃការពិភាក្សារបស់យើង នៅថ្ងៃស្អែកនេះ យើងក៏នឹងមានឱកាស ដើម្បីយល់ដឹងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបញ្ចេញសក្តានុពល និងការវិវត្តតួនាទីរបស់ខ្លួនជាច្រកយុទ្ធសាស្ត្រ ទៅកាន់ទីផ្សារដ៏ទូលំទូលាយរបស់អាស៊ាន និងទីផ្សារផ្សេងៗទៀត”។

លោកជំទាវរដ្ឋមន្ត្រី បានជំរុញឱ្យដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើសសរស្តម្ភដែលជាគន្លឹះក្នុងការជំរុញអាស៊ាន ឆ្ពោះទៅអនាគតមួយ ដែលកាត់បន្ថយគម្លាតឌីជីថល តាមរយៈការពង្រឹងការតភ្ជាប់ ចីរភាព និងការលើកកម្ពស់ការអភិវឌ្ឍ ព្រមទាំងកំណើនប្រកបដោយបរិយាប័ន្ន ដែលរាប់បញ្ចូលគ្រប់ភាគីពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here