ចំណេះដឹង​ហិរញ្ញវត្ថុៈ គិត​លើ​ចំណុច​ទាំងបី​នេះ​សិន​មុន​សម្រេចចិត្ត​ខ្ចី​ឥណទាន

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការប្រើប្រាស់​ឥណទាន​ត្រឹមត្រូវ មាន​គោលដៅ និង​មិនមាន​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ ឥណទាន​ឬ​កម្ចី​របស់​អ្ន​នក​នឹង​ជាការ​ប​បង្កើន​ទ្រព្យ ផ្ទុយទៅវិញ​បើ​វា​ជា​កម្ចី​ដែល​គ្មាន​ផែនការ​រ​ឬ​គោលដៅ​ច្បាស់លាស់ ឥណទាន​របស់​អ្នក​អាច​ក្លាយជា​បំណុល។

តាម​ឯកសារ និង​ការអង្កេត​មួយចំនួន​បានបង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា​ដែលមាន​បំណង​ចង់​ស្នើសុំ​កម្ចី ហាក់ដូចជា មានការ​កើនឡើង​ខ្លាំង។ អ្នកខ្លះ ស្នើសុំ​កម្ចី ជាមួយ​គោលបំណង​ច្បាស់លាស់​ដូចជា ដើម្បី​យកទៅ​ព​ង្រើ​ក​អាជីវកម្ម​ជាដើម។ ចំណែកឯ​អ្នក​មួយចំនួនទៀត មានគំនិត​ចង់​ខ្ចីប្រាក់ តែ​មិនមាន​គោលបំនង​ច្បាស់លាស់​ទេ​ថា នឹង​យកទៅ​ធ្វើ​អ្វី​អោយ​ពិតប្រាកដ ដែលជា ហេតុនាំអោយ​គេ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នៅពេល​ក្រាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេតុនេះ​ទើប​គេហទំព័រ www.cambodiafinancialtimes.com ដែលជា​គេហទំព័រ​ផ្តោត​ត​លើ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា សូម​លើកយក​នូវ​ទស្សនទាន​មួយចំនួន ដើម្បី​ធ្វើជា​មូលដ្ឋាន​សំរាប់​លោក អ្នកធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ។

តើ​អ្នក​ចង់​ខ្ចីប្រាក់​ដើម្បី​អ្វី?

លោក អ្នក​អាច​សួរ​ខ្លួនឯង​ជាមុន​ថា តើ​អ្នក​ខ្ចីប្រាក់​ដើម្បី​អ្វី? ខ្ចី​ដើម្បី​បង្កើន​ចំណូល ឬ​បង្កើត​បង្កើត​បំណុល​សំរាប់​ខ្លួនឯង? ចម្លើយ​គឺ​មិនមែន​ការខ្ចី​ទាំងអស់ សុទ្ធតែ​ជាការ​ប ង្កើ​ត​បំណុល​នោះទេ។ កម្ចី​អាច​ផ្ដល់​ផល​ល្អ​ឬ​អាក្រក់ អាស្រ័យទៅលើ​ការប្រើប្រាស់​របស់ លោក អ្នក។

ប្រសិនណាបើ អ្នក​ប្រើ​វា​ត្រូវ​ទៅតាម​គោលបំណង នោះ​វា​នឹង​ជួយ​អ្នក​ក្នុង​ការរកចំនូល​បន្ថែ​ម ប៉ុន្តែ​ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ចេះតែ​ខ្ចី​តាម​ចំណង់ ដោយ​មិន​បានគិត​អោយបាន​ច្បាស់លាស់ វា​នឹង​ធ្វើអោយ​អ្នក​ជំពាក់​បំណុល​គេ​លើស​ដើម។

កម្ចី​ឬ​ឥណទាន​ដែល​អ្នកនឹង​ទទួលបាន នឹង​បង្កើត​បំណុល​ដល់​អ្នក​គឺជា​ការខ្ចី ដែល​អ្នក​ខ្ចី ដែល​មិនមាន​គោលបំណង​នៃ​ការប្រើប្រាស់​ច្បាស់លាស់។

តើ​អ្នកមាន​សមត្ថភាព​អាច​បង់​សង​វិញ​ឬទេ?

បន្ទាប់ពី​អ្នកសម្រេចចិត្ត​រួច​ថា លោក អ្នក​ពិតជា​ត្រូវការ​កម្ចី​មែន​នោះ សូម​ពិចារណា​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក ដើម្បី​ស្វែងរក​សមត្ថភាព​នៃ​ការបង់​របស់​អ្នក​ថា អ្នក​អាច​បង់​សង​ធនាគារ​បាន​ប៉ុន្មាន​ដែរ​ក្នុង​មួយខែ។ អ្នក​អាច​គណនា​រក​តួលេខ​នេះ តាមរយៈ​ការពិចារណា​ពី ការប្រាក់​ចំនូល និង​ចំណាយ​ជា​មធ្យម​របស់​អ្នក​ប្រចាំខែ​របស់​អ្នក​បាន ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​រស​ង​ត្រលប់។

តើ​ហេតុអ្វី​បានជា​អ្នក​ចាំបាច់​គិតពី​ចំណូល និង​ចំណាយ​នោះ?

វា​ជា​សំណួរ​សំខាន់​ណាស់ នៅក្នុង​ការ​គណនា​ទុកជាមុន​នួវ​ចំនួន ដែល​អ្នកមាន​លទ្ធភាព​ក្នុង​ការបង់​សង​ប្រចាំខែ ទៅកាន់​ស្ថាប័ន​ដែល​អ្នក​ខ្ចី ព្រោះថា​ប្រសិនណាបើ អ្នកដឹង​ពី​ចំនួន​ប្រាក់ ដែល​អ្នក​អាច​បង់​សង​បាន អ្នកនឹង​អាច​ជ្រើស​វើ​ស​យក​ទំហំ​កម្ចី ដែល​ស័ក្តិសម​នឹង​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here