សម្តេចធិបតីលើកឡើងជាថ្មីពីយុទ្ឋសាស្រ្ត៦ចំណុចដែលបាន ដាក់ចេញ

        ដោយៈ ម៉ាលីនណា

        ពោធិសាត់ៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ដើម្បីជួយជំរុញការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាព៦ចំណុច។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពេលអញ្ជើញចូលរួមសម្ភោធចេតិយមួយ នៅក្នុងខេត្តពោថិសាត់កាលពីសប្តាហ៍មុនថា រយៈពេល៧ខែដំបូងរបស់ខ្លួន រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍ គោលនយោបាយអាទិភាពទាំង៦ចំណុច ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានជួយឱ្យប្រសើរឡើង នូវសុខុមា​លភាពប្រជាពលរដ្ឋ។

សម្តេចធិបតី បានថ្លែងបន្ត គោលនយោបាយជាអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល រួមមាន ទី១- របបសង្គម មានមូលនិធិសមធម៌សុខាភិបាល ទី២- ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទី៣- ការធ្វើស្ថាប័នីយកម្មជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ទី៤- ការជំរុញលើកទឹកចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៥- រៀបចំយន្តការសម្របសម្រួលហិរញ្ញប្បទាន ក្នុងការសំដៅលើកស្ទួយផលិតកម្ម និងទី៦- ការពង្រាយមន្ត្រីបច្ចេកទេសកសិកម្មដល់មូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here