ធនាគារ NDB របស់ក្រុមប្រទេស BRICS ត្រៀមបញ្ចេញប្រាក់កម្ចីចំនួន៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលបង្កើតឡើងដោយក្រុមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS គ្រោ ងផ្តល់ប្រាក់កម្ចី ប្រហែល៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤នេះ។

លោក Zhou Qiangwu អនុប្រធានធនាគារ NDB បានថ្លែងប្រាប់សារពត៌មាន Reuters នៅខាងក្រៅវេទិកា Boao ប្រចាំឆ្នាំ២០២៤ យ៉ាងដូច្នេះថា “ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាត អាជីវកម្មរបស់យើង បានរងផលប៉ះពាល់ ប៉ុន្តែឥឡូវនេះអ្វីៗគ្រប់យ៉ាងកំពុងដំណើរការឡើងវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងនេះក្តី លោក Zhou មិន​បាន​បញ្ជាក់​លម្អិត​អំពី​ផលប៉ះពាល់ ដែល​ធនាគារ​បានប្រឈមមុខនោះទេ ប៉ុន្តែ​លោកបាន​អះអាង​ថា ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​ បាន​ទទួល​ទុនវិនិយោគ​ពី​ធនាគារ​ NDB ច្រើន​ជាង​សមាជិក​ដទៃ​ទៀតតែបន្តិចបន្តួចប៉ុណ្ណោះ។

លោក Zhou ក៏​បាន​មានប្រសាសន៍ឱ្យដឹងផងដែរ​ថា “លោក​រំពឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​នឹង​សម្រេចបានកំណើន​ប្រហែល៥ភាគរយ​នៅ​ក្នុងឆ្នាំ​២០២៤នេះ ស្រប​តាម​គោលដៅ​របស់​រដ្ឋាភិបាលចិន”។

ដោយមានទីស្នាក់ការកណ្តាល នៅទីក្រុងសៀងហៃ ធនាគារ NDB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រទេសBRICS ។

ធនាគារនេះ ត្រូវបានបង្កើតឡើង ដើម្បីកៀរគរធនធានហិរញ្ញប្បទាន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងក្រុមប្រទេស BRICS និងប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ (EMDCs)៕

LEAVE A REPLY

Please enter your comment!
Please enter your name here