ក្រុមហ៊ុនមួយគ្រោងវិនិយោគលំនៅដ្ឋានតម្លៃសមរម្យ នៅខេត្តសៀមរាប

        ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ ក្រុមហ៊ុន Agent 21 Global សហការជាមួយ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីពី ការវិនិយោគលំនៅឋានតំលៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានចូលរួមសិក្ខាសាលាស្តីពី ការវិនិយោគលំនៅឋានតំលៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ដែលរៀបចំដោយក្រុមហ៊ុន Agent 21 Global សហការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានរៀបចំ ក្រោមអធិបតីភាពលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកប្រាក់ អង្គារ៉ា អគ្គនាយកនៃនាយកដ្ឋានលំនៅឋាន បានថ្លែងក្នុងសិក្ខាសាលាផងដែរថា ការសាងសង់លំនៅឋាន តំលៃសមរម្យ ដែលបានគិតគូដល់ប្រជាជន ដែលមានចំណូលទាបនិងមធ្យម ជាពិសេសលំនៅឋាននេះ លំអរដោយធម្មជាតិបៃតង ព្រមទាំងមានរបៀបរៀបរយនិងនិរន្តភាព ប្រែក្លាយជាតំបន់ទេសចរណ៍រឺជាទីប្រជុំជនដែលអាចប្រកបអាជីវកម្មបាន និងបង្កើតការងារសំរាប់ប្រជាជនដែលមានចំណូលទាប និងមធ្យម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនAgent 21 Global និងសហការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ដើម្បីរៀបចំសិក្ខាសាលាការសាងសង់លំនៅឋាន តំលៃសមរម្យសំរាប់មន្រ្តីរាជការ នៅទូទាំងប្រទេសដើម្បីធ្វើយ៉ាងណា អោយមន្រ្តីរាជការដែលមានប្រាក់បៀវត្សរ៍ កំរិតទាប និងមធ្យមអាចទទួលបានលំនៅឋានសមរម្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here