និយ័តករមូលបត្របើកសិក្ខាសាលាស្តីពី “ការវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា”

ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកបណ្ឌិត វិន ភក្តី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)បានចូលរួមផ្តល់សុន្ទរកថាពិសេសក្នុងសិក្ខាសាលាស្តីពី “ការវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា”។

សិក្ខាសាលានេះ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងមានការគាំទ្រពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ភីអិលស៊ី។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងចែករំលែកនូវព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យឧស្សា​ហកម្មនៅកម្ពុជា ដើម្បីស្វែងរកសក្តានុពលរបស់កម្ពុជា ដែលជាច្រកទ្វារយុទ្ធសាស្រ្តមួយលើវិស័យឧស្សាហកម្ម និងផ្សារភ្ជាប់ទៅនឹងឱកាសវិនិយោគ បរិស្ថានអាជីវកម្ម និងគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលក្នុងការវិនិយោគពីបរទេសនៅកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here