ក្រសួងទេសចរណ៍ស្វែងរកការសហការជាមួយក្រុមហ៊ុន លំដាប់យក្សក្នុងស្រុក

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ លោក​សុខ សូកេន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយ លោក Anthony Chin អគ្គនាយកប្រតិបតិ្តនៃធនាគារវឌ្ឍនៈ ក្នុងគោលបំណង​ពង្រឹងចំណងការងារ រវាងវិស័យទេសចរណ៍ និងធនាគារ និងជាពិសេសជំរុញ ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះ លោក Anthony Chin បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នាអាណតិ្តទី៧ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេល​៦ខែនេះ ។

ជាពិសេស លោកអគ្គនាយកប្រតិបតិ្ត បានវាយតម្លៃខ្ពស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ផ្ទាល់​ក្នុងការ​ជំរុញ​ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និង​ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីសុខ សូកេនបានគូសបញ្ជាក់ អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពី ការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការ ក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យឈានឡើងមួយកម្រិតទៀត និងលើកទឹកចិត្ត ធនាគារវឌ្ឍនៈ ចូលរួមបន្តជំរុញវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here