លោកហែម វណ្ឌឌីៈក្រសួងកំពុងរៀបចំការផ្តល់សេវាសាធារណៈតាមប្រព័ន្ឋឌីជីថល

        ដោយៈ និស្ស័យ

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហែម វណ្ណឌីបានលើកឡើងថា ក្រសួងកំពុងតែរៀបចំនូវការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមរយៈអនឡាញដើម្បីជំរុញការផ្តល់សេវាឱ្យកាន់តែលឿន និងឆ្លើយទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលឌីជីថល។

លោកបានលើកឡើងបែបនេះ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានថ្លែងបន្តបថា នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះបងប្អូនប្រហែលជាលែងមាន ជំរើសមកសុំដាក់ពាក្យស្នើសុំទៀតហើយ សូម្បីតែបែបបទគយអីនេះ ក៏ឈានទៅប្រព័ន្ធ អាស៊ីកូដា ប្រព័ន្ធស៊ីងហ្កលវីនដូរដែរ ពីព្រោះយើងត្រូវការធ្វើការជាមួយ បណ្តាប្រទេសផ្សេងៗ។ ប្រទេសគេ គេលែងប្រើក្រដាស គេលែងប្រើមនុស្សរត់ការអីហើយ គឺគេប្រើប្រព័ន្ធអូតូមេសិនទាំងអស់។ អ៊ីចឹងយើងក៏ត្រូវទៅតាមហ្នឹង។

លោកហែម វណ្ឌឌីបានបន្ថែមថា ហេតុដូច្នេះហើយបានជាទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២នេះ ក្រសួងបានខិតខំប្រមូលផ្តុំSME ដើម្បីឱ្យពួកគេយល់ច្បាស់អំពីវឌ្ឍនៈភាពនៃការជំរុញវិស័យឌីជីថលនេះ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here