មន្រ្តីក្រសួងពាណិជ្ជកម្មពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិ យោគជាមួយទីក្រុងហុងកុង

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្រកាលពីចុងសប្តាហ៍មុន បានជួបជាមួយ លោក WOO Wai-kwan ស្នងការរងគយ និងរដ្ឋាករហុងកុង ដើម្បីពិភាក្សាពីវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការផ្នែកគយ និងរដ្ឋាកររវាងកម្ពុជា-តំបន់រដ្ឋបាលពិសេ​សហុងកុង។

ក្នុងឱកាសនោះ ភាគីទាំងពីរបានសន្យាបន្ត កិច្ចសហការលើទំនើបកម្មគយ ការពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការរៀបចំព្រឹត្តិការណ៍គយ និងរដ្ឋាករប្រចាំតំបន់ ដែលហុងកុងនឹងរៀបចំនាពេលខាងមុខ ដែលគ្រោងអញ្ជើញភាគីកម្ពុជាចូលរួម ដើម្បីពង្រីកកិច្ចសហការជាមួយស្ថាប័នគយនៃប្រទេស និងដែនដីដទៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីនេះ លោករដ្ឋលេខាធិការ បានចូលរួមជំនួបអាហាថ្ងៃត្រង់ជាមួយ លោក Fletch Chan អគ្គនាយកសេវាកម្មព័ត៌មានហុងកុង ដើម្បីពិភាក្សាក្របខណ្ឌជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង សំដៅជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងភាគីទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here