NBCរៀបចំសិក្ខាសាលាដំណើរឆ្ពោះទៅមុខនៃប្រាក់រៀលនិងប្រព័ន្ឋបាគង

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី “ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង” នៅមណ្ឌលសិក្សាបច្ចេក​ទេសធនាគារ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។

លោកជំទាវ ទេសាភិបាល បានបង្ហាញពីប្រវត្តិទាក់ទងនឹងប្រាក់រៀល ដំណើរវិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងនយោបាយរូបិយវត្ថុ ប្រកបដោយប្រសិទ្ធភាព នៅពេលរូបិយវត្ថុជាតិ ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយជាងមុន។

ថ្នាក់ដឹកនាំជាតំណាងមកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិតសរុបប្រមាណ៤៥០រូប បានចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រមទាំងបានទទួលចំណេះដឹងបន្ថែម ជុំវិញដំណើរវិវឌ្ឍន៍នៃរូបិយវត្ថុជាតិ និងប្រព័ន្ធបាគង តាមរយៈបទបង្ហាញរបស់វាគ្មិនជំនាញ អមដោយកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងទស្សនៈវិភាគស៊ីជម្រៅពីធុរជន ក៏ដូចជាអ្នកមានវិជ្ជាជីវៈក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជាបានខិតខំ សម្រួលការប្រើប្រាស់ប្រាក់រៀល ឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់ ជាពិសេសតាមរយៈប្រព័ន្ធបាគង ដែលសម្រួលប្រតិបត្តិការទូទាត់ ជាប្រាក់រៀលតាមខេអេចឃ្យូអរកូត ឱ្យកាន់តែទាន់សម័យ ឆាប់រហ័ស និងចំណាយតិច ទាំងក្នុងប្រទេស តំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here