ក្រសួងសាធារណៈការនិងJICAរកវិធីបញ្ចៀសការជន់លិច នៅរាជធានីភ្នំពេញ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ កិច្ចប្រជុំពិភាក្សាអំពីតំបន់ត្រួតគ្នា រវាងគម្រោងរំដោះទឹកសម្រាប់បញ្ចៀស ការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគម្រោងក្រុមការ​ងារ JICAត្រូវបានធ្វើឡើង។

លោករស់ វណ្ណា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីតំបន់ត្រួតគ្នា រវាងគម្រោងរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគម្រោងក្រុមការងារ JICA ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងពិនិត្យស្វែងរកនូវតំបន់ដែលបានត្រួតគ្នា នៃគម្រោងរំដោះទឹកសម្រាប់ បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ និងតាមបណ្ដោយផ្លូវរថភ្លើង ដើម្បីបង្វែរលំហូរទឹកទៅកាន់ស្ទឹងព្រែកត្នោត និងបឹងតាមោក និងពិនិត្យមើលលទ្ធភាពក្នុងការតភ្ជាប់គ្នា រវាងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងគម្រោងJICA។

លោករស់ វណ្ណាប្រធានអង្គប្រជុំ ក៏បានសំណូមពរដល់ក្រុមការងារជំនាញ នៃនាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ ចូលរួមសហការជាមួយក្រុមការងារJICA ដើម្បីបំពេញកិច្ចការងារគម្រោងនេះ ជាមួយគ្នាតទៅមុខទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here