សហភាពអឺរ៉ុប និងហ្វីលីពីនបើកកិច្ចចរចាជាផ្លូវការឡើងវិញជុំវិញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ទីក្រុងម៉ានីល បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប (EU) និងហ្វីលីពីន បានបើកការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល៧ឆ្នាំ។

លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប និងជាស្នងការពាណិជ្ជកម្មបានលើកឡើងថា “យើងមានលក្ខខណ្ឌត្រឹមត្រូវ ដើម្បីដំឡើងទំនាក់ទំនងពាណិជ្ជកម្ម របស់យើងជាមួយភាគីហ្វីលីពីន ឱ្យឡើងទៅកាន់កម្រិតបន្ទាប់”។

កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងEU និងហ្វីលីពីន បានចាប់ផ្តើមឡើង នៅក្នុងឆ្នាំ២០១៥ ប៉ុន្តែការចរចានេះ ត្រូវបានផ្អាកទៅវិញ នៅឆ្នាំ២០១៧ ក្រោមអាណត្តិរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Dombrovskis បានមានប្រសាសន៍ឱ្យដឹងទៀតថា “យើ ងនឹងលើកទឹកចិត្ត ឱ្យហ្វីលីពីនបង្ហាញវឌ្ឍនភាពបន្ថែមទៀត លើការដោះស្រាយបញ្ហារយៈពេលវែង ដូចជាក្តីព្រួយបារម្ភរបស់សហភាពអឺរ៉ុប ទាក់ទងនឹងសិទ្ធិមនុស្ស និងសិទ្ធិការងារ”។

កាលពីឆ្នាំ២០២៣កន្លងទៅ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់ប្រទេសហ្វីលីពីន ជាមួយនឹងទំហំពាណិជ្ជកម្មសរុបជាទឹកប្រាក់ចំនួន១៦,១៦ពាន់លានដុល្លារ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីនាយកដ្ឋានពាណិជ្ជកម្មរបស់ទីក្រុងម៉ានីល។

ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងធានាបាននូវការចាប់យកឱកាសទីផ្សារ ពីគ្នាទៅវិញទៅមក និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដោយបើកឱកាសកាន់តែច្រើន សម្រាប់អ្នកជំនា ញ និងអ្នកផ្តល់សេវាកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here