ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានដល់គម្រោងគ្រប់គ្រងសំណល់រឹង និងថង់ផ្លាស្ទិកនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណង់ប្លាស្ទិកនៅប្រទេសកម្ពុជា ត្រូវបានប្រកាសបើកជាផ្លូវការ  ដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រ​ងសំរាម សំណល់រឹងនៅទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពខ្ពស់។គម្រោងនេះ បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ប្រចាំកម្ពុជា។

រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោករស់ វណ្ណា បានដឹកនាំ ក្រុមការងារអង្គភាពគ្រប់គ្រង គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រ​ង​​សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ចូលរួមក្នុងសិក្ខាសាលប្រកាសបើកជាផ្លូវការ “គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា” ។

សិក្ខាសាលានេះ មានគោលបំណងដើម្បី កែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់ការគាំទ្រ ផ្នែកសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ដើម្បីអាចអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងការរៀបចំសាងសង់ ទីលានទុកដាក់សំរាម ដែលមាន លក្ខណៈស្តង់ដាអនាម័យបរិស្ថាននៅខេត្តគោលដៅមួយចំនួនរួមមាន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកណ្ដា​ល ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here