NBCនឹងរៀបចំសិក្ខាសាលាលើដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ឋបាគង

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) នឹងរៀបចំសិក្ខាសាលាស្តីពី “ខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើ​រឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង”។

សិក្ឋាសាលានេះ នឹងប្រារពធ្វើនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅ មណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នឹងថ្លែងសុន្ទរកថាបើកសិក្ខាសាលានេះ ហើយវាគ្មិនជំនាញក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម នឹងពិភាក្សាចែករំលែកបទពិសោធន៍ ព្រមទាំងទស្សនៈវិភាគ ទាក់ទងនឹងដំណើរវិវឌ្ឍន៍នៃរូបិយវត្ថុជាតិ និងប្រព័ន្ធបាគង។

លើសពីនេះទៀត សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏នឹងមានវត្តមានចូលរួមពីមន្ត្រីរដ្ឋាភិបាល ធុរជន អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here