ក្រុមហ៊ុនPragma Corporationចាប់អារ្មណ៍លើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកសរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Pragma Corporation  ដែលជាក្រុមហ៊ុនប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដឹកនាំដោយលោក Henri Stetter ទីប្រឹក្សាជាន់ខ្ពស់នៃការអភិវឌ្ឍន៍វិស័យឯកជន។

តំណាងក្រុមហ៊ុន Pragma Corporation មានបំណងសិក្សាស្វែងយល់ពីគោលនយោបាយ ទាក់ទាញវិនិយោគរបស់កម្ពុជា ដើម្បីជាមូលដ្ឋាន ក្នុងការកំណត់តម្រូវការធនធានមនុស្ស របស់កម្ពុជានាពេលអនាគត និងជាការត្រៀមខ្លួនក្នុងការរៀបចំគម្រោង “Employ” ក្រោមការឧបត្ថម្ភពីមូលនិធិ នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង “Employ”   នេះ នឹងផ្តោតលើការអភិវឌ្ឍន៍ជំនាញក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាលើកកម្ពស់ និងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីធានាបាននូវការផ្គូផ្គង ប្រកបដោយប្រសិទ្ធភាព នៃតម្រូវការទីផ្សារការងារសម្រាប់និយោជិកដែលមានជំនាញ។

នាឱកាសនេះ ក្រៅពីការផ្លាស់ប្តូរព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា លោកបណ្ឌិតអគ្គលេខាធិការរង ក៏បានជម្រាបជូនតំណាងក្រុមហ៊ុន Pragma Corporation ផងដែរថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិផ្តល់ការលើកទឹកចិត្ត ដល់វិនិយោគិនទាំងឡាយ ដែលចំណាយលើការបណ្តុះបណ្តាល ជំនាញដល់និយោជិករបស់ខ្លួន ដែលចំណុចនេះជាការចូលរួម លើកស្ទួយការបណ្តុះបណ្តាលជំនាញ ស្របតាមគោលនយោបាយ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here