សាធារណៈរដ្ឋរ៉វាន់ដាត្រៀមសហការលើសេវាកម្មទូទាត់

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ រវ៉ាន់ដា (Republic of Rwanda) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល។

ក្នុងជំនួបនាថ្ងៃទី១៣ មិនាកន្លងមក លោកជំទាវទេសាភិបាល បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត ពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ការរីកចម្រើន និងដំណើរអភិវឌ្ឍន៍នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងសក្តានុពលសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវក៏បានជម្រាបជូន លោកពីគោលនយោបាយទាក់ទាញវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពសេដ្ឋកិច្ចផងដែរ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកជំទាវ បណ្ឌិតទេសាភិបាល និងត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកពង្រឹងកិច្ចសហការ រវាងប្រទេសទាំងពីរ ជាពិសេសលើប្រព័ន្ធទូទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here