មេNBCលើកទឹកចិត្តដល់CDRIបន្តស្រាវជ្រាវបន្ថែមទៀត

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកនៃ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

ជំនួ​បនេះក៏ធ្វើឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ នៃទិវាអន្តរជាតិនារី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថាន CDRI ដោយមានមន្ត្រី-បុគ្គលិកចូលរួមសរុបប្រមាណ ៧០រូប។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកជំទាវទេសាភិបាល និងបានជម្រាបជូនពីវឌ្ឍនភាព និងសមទ្ធិផលនៃសកម្មភាពស្រាវជ្រាវ របស់វិទ្យាស្ថាន CDRI ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា កសិកម្ម អប់រំ បរិស្ថាន សេដ្ឋកិច្ច និងអភិបាលកិច្ចជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបានថ្លែងអំណរគុណ ចំពោះលោកជា ចាន់តូ ទេសា​ភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិទ្យាស្ថាន CDRI ចាប់តាំងពីពេលដែលវិទ្យាស្ថាននេះត្រូវបានបង្កើតឡើង នាដើមទសវត្សរ៍ឆ្នាំ១៩៩០រហូតមក។

លោកជំទាវ ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែករបស់វិទ្យាស្ថានCDRI ក្នុងវិស័យស្រាវជ្រាវនៅប្រទេ​សកម្ពុជា។

លោកជំទាវក៏បានគូសបញ្ចាក់ពីសារៈសំខាន់ នៃការស្រាវជ្រាវ និងលើកទឹកចិត្ត ឱ្យបន្តលើកកម្ពស់វប្បធម៌ស្រាវជ្រាវ បន្ថែមទៀត ដើម្បីផ្តល់ជាធាតុចូល ដល់ការដាក់ចេញគោលនយោបាយ និងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here