ខេត្តព្រះសីហនុនឹងរៀបចំពិព័ណទេសចរណ៍ និងពាណិជ្ជកម្មនាពេលខាងមុខ

        ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ  លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅខេត្តមួយនេះនាពេលខាងមុខ ។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មមានគោលបំណងជាច្រើនដូចជា ទី១ បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ទី២ ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិ​ត​ផល និងសេវាកម្មទេសចរណ៍ថ្មីៗ ទី៣ ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ទី៤ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មនេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានស្តង់ចំនួន២៥០ និងស្តង់VIP ចំនួន៥៨។ ក្នុងនោះក៏មានកម្មវិធីរត់ប្រណាំង ដើម្បីមិត្តភាព និងផ្សព្វផ្សាយលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ “តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទិក”និង” បរិស្ថានអនាម័យបរិស្ថានឆ្នេរល្អ ទេសចររីករាយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយសារខេត្តព្រះសីហនុ និងខេត្តក្នុងតំបន់អាស៊ាននៅមានកម្រិត ដោយសារវិបត្តិកូវីដ-១៩ មិនមានភាពសកម្មក្នុងការធ្វើទំនាក់ទំនង។ ហើយឆ្នាំនេះ យើងរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅទីលានតេជោ ក្រុងព្រះសីហនុ ទាមទារឱ្យមានការចូលរួមពីផ្នែកឯកជនទាក់ទង នឹងវិស័យទេសចរណ៍ ដែលមានការចូលរួមពីដៃគូរនានា ក្នុងការជម្រុញវិស័យទេសចរណ៍ នៅខេត្តព្រះសីហនុ និងបង្ហាញពីសក្តានុពល និងការដាក់ចេញគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ការផ្តល់អត្ថប្រ​យោ​ជន៍ពិសេសជំរុញវិនិយោគិន និងធុរជននៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤។

លោកអភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរ អង្គភាព និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជួយគាំទ្រការរៀបចំពិព័រណ៍ទេស​ចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤ ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា ពិសេសសម្រាប់ជម្រុញទេសចរ មកកាន់ខេត្តព្រះសីហនុ ព្រោះពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានការចូលរួមពីខេត្តជាប់ឆ្នេរ មាន ដូចជា ប្រទេសវៀតណាម  ប្រទេសថៃ និងកម្ពុជា ដើម្បីផ្សព្វផ្សា​យជម្រុញលំហូរភ្ញៀវទេសចរ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះជម្រុញការផ្លាស់ប្តូរភ្ញៀវទេសចរ រវាងខេត្តតំបន់ឆ្នេរនៃប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ជម្រុញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម ថៃ (ជម្រុញបន្តក្របខ័ណ្ឌ CVTEC)៕

LEAVE A REPLY

Please enter your comment!
Please enter your name here