ក្រសួងទេសចរណ៍បណ្តុះបណ្តាលជំនាញឆុងកាហ្វេដល់ សិក្ខាកាមនៅខេត្តភាគពាយ័ព្យចំនួន៥

        ដោយៈ និស្ស័យ

        ពាយ័ព្យៈ ក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលគ្រូបង្គោលជំនាញឆុងកាហ្វេចំនួន១៥រូប សម្រាប់ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ក្នុងកម្មវិធីបណ្តុះបណ្តាលបិដសណ្ឋារកិច្ច ហូកា (HoKa)។

ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព អ្នកជំនាញទេសចរណ៍លើជំនាញឆុងកាហ្វេ (Barista Skill) គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ និងក្រុមហ៊ុន GBS-Gourmet Beverages Solution បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល ហូកានេះឡើង។

វគ្គបណ្តុះបណ្តាលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងធ្វើការបណ្តុះបណ្តាលហ្វឹកហាត់ជំនាញផ្ទាល់នៅទីតាំងរបស់ក្រុមហ៊ុន GBS-Gourmet Beverages Solution សាខាខេត្តសៀមរាប និងការចុះទស្សនកិច្ចសិក្សា នៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ រួមទាំង​មូលដ្ឋានអាជីវកម្មកម្រិតស្តង់ដា ក្នុងខេត្តសៀមរាបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងស្មារតីជំរុញនិរន្តរភាព នៃការបណ្តុះបណ្តាលគ្រូបង្គោលជំនាញឆុងកាហ្វេ ត្រូវបានជ្រើសចំនួន៣រូបក្នុង១ខេត្ត ដោយក្នុងនោះ២រូបមកពីមន្ទីរទេសចរណ៍ខេត្ត និង១រូប មកពីមូលដ្ឋានអាជីវកម្ម ដែ​លនឹងសម្របសម្រួល ផ្តល់ការបណ្តុះបណ្តាលជំនាញ ឆុងកាហ្វេបន្ត ចាប់ពីត្រីមាសទី២ឆ្នាំ២០២៤ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here