តើ​ក្រុមហ៊ុនធំៗមុន​ចូលមក​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​សម្លឹង​អ្វី​មុនគេ?

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ក្រៅពី​ស្ថេរភាព​នយោបាយ កំនើនសេដ្ឋកិច្ច ក្រុមហ៊ុន​លំដាប់​យក្ស​មុន​ឈាន​ជើង​ចូល​ប្រទេស​ណាមួយ សុ​ទ្ឋ​តែ​បាន​គិតគូរ​ពិចារណា​លើក​ត្តា​ជាច្រើន មុន​ពួកគេ​សម្រេចចិត្ត​បោះទុន​វិនិយោគ។

លោក​បណ្ឌិត​អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា (ABC) ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រុមហ៊ុនធំៗមុន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ឬ​ប្រទេស​ណាមួយ ពួកគេ​តែងតែ​ពិនិត្យមើល​លើ​កត្តាធំៗចំនួន​បី ដូចជា កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ ស្ថេរភាព​សង្គម និង​កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “អ្វីដែល​កាន់តែ​ពិសេស គឺ​ពួកគេ​សម្លឹងមើល​ប្រាក់ចំណូល​របស់​មនុស្សម្នាក់ៗរបស់​ប្រទេស​នោះ ប្រសិនជា​នៅ​ទាប​ពេក ពួកគេ​នឹងមិន​មក​វិនិយោគ​នោះទេ ព្រោះ​ពួកគេ​វិនិយោគ​ដើម្បី​រកប្រាក់​ចំណេញ” ។ លោក​បន្តថា “អ្នកវិនិយោគ​ពួកគេ​មិន​ទៅ​វិនិយោគ​នៅ​ប្រទេស​ក្រីក្រ​ខ្លាំង​ទេ ដោយសារ​អំណាច​នៃ​ការទិញ​មិន​គាប់ប្រសើរ” ។

លោក​អ៊ិន ចាន់នី បាន​បន្តថា ផលចំណេញ​ពី​ការវិនិយោគ​គឺជា​កត្តា​គន្លឹះ ពិសេស​ច្បាប់​វិនិយោគ ច្បាប់​ព​ន្ឋ​មាន​ភាព​អំណោយផល​ឬ​អត់ សុ​ទ្ឋ​តែ​ជា​កត្តាសំខាន់ៗដែល​អ្នកវិនិយោគ​អន្តរជាតិធំៗពិនិត្យមើល។

ជាក់ស្តែង​ដូចជា​ក្រុមហ៊ុន​ផ្សារ​ទំនើប EAON Mall Group ដែល​បាន​វិនិយោគ​ផ្សារ​ទំនើប​ទី១ និង​បើក​ដំណើរការ​កាលពី​ប៉ុន្មាន​ឆ្នាំមុន មុន​ពួកគេ​សម្រេចចិត្ត​បោះទុន ពួកគេ​បាន​សិក្សា​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​លើ​ស្ថេរភាព​នយោបាយ ប្រាក់ចំណូល​របស់​ប្រជាជន នៅពេល​កម្ពុ​ជាមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ពួកគេ​បានចាប់ផ្តើម​វិនិយោគ​ភ្លាម​នៅ​កម្ពុជា។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ បានធ្វើ​ឲ្យ​មានការ​វិនិយោគ​ផ្សារ​ទំនើប​ច្រើន​នៅ​កម្ពុជា ដោយសារ​អំណាច​នៃ​ការទិញ​បាន​កើនឡើង ពិសេស​ប្រាក់ចំណេញ​ពី​ការវិនិយោគ​លើ​ផ្នែក​នេះ​មាន​ផលចំណេញ​ខ្ពស់ ប៉ុន្តែ​អ្នកវិនិយោគ​លើ​ផ្សារ​ទំនើប ត្រូវតែ​ធ្វើ់ការ​កែលំអរ​ផ្សារ​របស់ខ្លួន៥ឆ្នាំ​ម្តង ទើប​ផ្សារ​របស់​ពួកគេ​អាច​ទាក់ទាញ​អតិថិជន​ច្រើន និង​អាចឈរជើង​លើ​ទីផ្សារ​បាន។

លោកស្រី​បន្តថា “ដោយសារ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​បែបនេះហើយ ទើប​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​លំដាប់​យក្ស​ប្រមាណ៨០បាន​វិនិយោគ​នៅ​កម្ពុជា និង​ហូរ​ចូលមក​កាន់តែច្រើន​ទៀត​នាពេល​អនាគត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here