សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានព្រឹទ្ឋ សភាអនុម័តជាផ្លូវការ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជាដំណឹងល្អមួយ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤  បោះឆ្នោតអនុម័តយល់ព្រម នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ឡើងការពារ និងបំភ្លឺលើ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផល សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក​ ដែលមាន១៨ជំពូក ២៧៥មាត្រា ត្រូវបានអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ អនុម័តទាំងស្រុងលើខ្លឹមសារទាំងមូល ដោយឥតកែប្រែ​ ដោយទទួលបាន៥៧សម្លេង នៃចំនួនសមាជិក សមាជិកាព្រឹទ្ធសភាទាំងមូល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here