កិច្ចព្រមព្រៀងជំនួយឥតសំណងចំនួន៤រវាងកម្ពុជា និងអឺរ៉ុបត្រូវបានចុះហតត្ថលេខា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន៤ ក្រោមក្របខ័ណ្ណហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប ដល់កម្ពុជាត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១២ មិនាកន្លងមកនេះ។

អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន៤ ក្រោមក្របខ័ណ្ណហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និង លោកជំទាវ Jutta Urpilainen ប្រធានសម្រាប់ភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប។

ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងន វានុវត្តន៍ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម, មន្ត្រីពាក់ព័ន្ធនៃសហភាពអឺរ៉ុប, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់កម្មវិធីចំនួន៤ ក្រោមក្របខ័ណ្ណហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) មានដូចជា ទី១.កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤-២០២៧ (European Transforming Technical Education EU-Cambodia Partnership 2024-2027)

ទី២. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការចូលទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise – EU GATE)។

ទី៣. កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមព​លប្រកបដោយចីរភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry និងទី៤ កម្មវិធីភាពជាដៃគូរបស់កម្ពុជាស ម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព (EU-Cambodia Partnership for Sustainable Agriculture and Food Systems – EU CAPSAFE)៕

LEAVE A REPLY

Please enter your comment!
Please enter your name here