ប្រតិភូUNOPSជួបជាមួយរដ្ឋមន្រ្តីសាធារណៈការពិភាក្សាលើកិច្ចសហប្រតិបត្តិការនាពេលអនាគត

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រតិភូការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង (UNOPS) ទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោករដ្ឋមន្ត្រីក្រសួងសាធារ​ណការ និងដឹកជញ្ជូន។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យប្រតិភូ នៃការិយាល័យអង្គការសហប្រជាជាតិសម្រា​ប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) ដឹកនាំដោយ អ្នកនាង អ៊ីដា ក្រាចា (Ms. Eda KRAJA) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃជំនួបនាឱកាសនេះ គឺដើម្បីជាការណែនាំខ្លួនពីសំណាក់ អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ UNOPS ដែលទើបទទួលបានតែងតាំងថ្មី និងកិច្ចពិភាក្សាអំពីលទ្ធភាព និងឱកាសនៃការបង្កើតកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងនានាដែលអាចត្រូវការជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសពីUNOPS ដើម្បីជាការចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភស្តុភារកម្ម និងសុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here