គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៧នឹងប្រែក្លាយភូកេតទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់

ដោយ: គង់ លាងហួរ

បាងកក: កាលពីពេលថ្មីៗនេះ ក្រសួងដឹកជញ្ជូនថៃបានប្រកាសគម្រោងចំនួន៧ ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងខេត្តភូកេត ជាមួយនឹងទុនវិនិយោគសរុបខ្ទង់ពាន់លានដុល្លារអាមេរិក។

លោក Suriya Jungrungreangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានអះអាងថា គម្រោងទាំងនេះ’នឹងជួយបង្កើនសមត្ថភាពទេសចរ ណ៍ និងភ័ស្តុភាររបស់ខេត្តភូកេត សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស ក្នុងគោលដៅប្រែក្លាយខេត្តនេះ ទៅជាមជ្ឈ មណ្ឌលសេដ្ឋកិច្ចក្នុងតំបន់ និងជាគោលដៅទេសចរណ៍ពិភពលោក។

គម្រោងទាំង7នោះរួមមានដូចជា ទី១ គម្រោងធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិភូកេត ក្នុងដំណាក់កាលទី២ ដើម្បីបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរពី១២,៥លាននាក់ ដល់១៨លាននាក់ក្នុងមួយឆ្នាំៗ ជាមួយនឹងផែនការចំណាយចំនួន៦,២១ពាន់លានបាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២: គម្រោងពង្រីកគន្លងផ្លូវហាយវេលេខ៤០២៧ ពីទីក្រុង Ban Para ទៅកាន់ទីក្រុង Ban Muang Mai ដែលមានតម្លៃ៥១០លានបាត។ ទី៣: គម្រោងកសាងផ្លូវសេវាកម្មតភ្ជាប់ទីក្រុង Ban Muang Mai ទៅកាន់អាកាសយានដ្ឋានភូកេត ដែលមានតម្លៃ២,៤៦ពាន់លានបាត។

ទី៤: គម្រោងកសាងផ្លូវប្រសព្វ នៃផ្លូវហាយវេលេខ៤០២ លេខ៤០២៧ និងលេខ៤០២៥ ដែលមានតម្លៃ២,៤២ពាន់លានបាត។ ទី៥: គម្រោងផ្លូវហាយវេពីទីក្រុង Krathu ទៅកាន់ទីក្រុងPatong ដែលមានតម្លៃ១៤,៦៧ពាន់លានបាត។

ទី៦: គម្រោងផ្លូវហាយវេពីទីក្រុង Muang Mai ទៅកាន់ទីក្រុងKoh Kaew ដែលមានតម្លៃ៤២,៦៣ពាន់លានបាត។ ទី៧: គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះទីពីររបស់ខេត្តភូកេត (អាកាសយានដ្ឋាន Andaman) ដែលគ្រោងចំណាយថវិកាចំនួន៨០ពាន់លានបាត។

លោក Suriya បានពន្យល់ថា គម្រោងទាំងនេះគឺជាផ្នែកមួយនៃផែនការវិនិយោគបន្ទាន់របស់ក្រសួង ហើយគម្រោងទាំងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយថវិកាសម្រាប់សារពើពន្ធ ឆ្នាំ២០២៤ ដែលនឹងចូលជាធរមានចាប់ពីខែក្រោយតទៅ។

លោក Suriya បានបញ្ជាក់បន្ថែមថា ការសាងសង់គម្រោងមួយចំនួននឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលថវិកាត្រូវបានបញ្ចេញ ហើយលោករំពឹងថា គម្រោងទាំងនេះ នឹងបើកឱ្យប្រើប្រាស់ជាសាធារណៈចាប់ពីឆ្នាំ២០២៦តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here