លោកជំទាវឧកញ៉ា ស៊ ធីតាត្រូវបានតែងតាំងជាប្រធានប្រតិបត្តិ AREAA GLOBALប្រចាំនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ  លោកជំទាវ ឧកញ៉ា ស៊ ធីតា ស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd ត្រូវបានតែងតាំងជាប្រធានAREAA Global Cambodia។

ពិធីប្រកាសនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី ២៤ កុម្ភៈ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ AREAA Global អន្តរជាតិ ដែលមកពីសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា ស៊ ធីតា គឺជាស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៌ការងារទាំងក្នុងប្រទេស និងក្រៅប្រទេសលើវិស័យអចលនទ្រព្យ អស់រយៈពេល៩ឆ្នាំមកហើយ។

លោកឧកញ៉ា មានជំនាញផ្នែកវិនិយោគដីធ្លី និងអភិវឌ្ឍអចលនទ្រព្យ និងប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍបុរីជាច្រើន។ បន្ថែមលើនេះ ឧកញ៉ា ជាសមាជិកសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំ ហៅថា AREAA GLOBAL ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដែលមានសមាជិកជាង១៨០០០ នាក់ ដែលភាគច្រើនមានដើមកំនើតអាស៊ី។

ស្ថាប័ន AREAA Global មានស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទឹកដីសហរដ្ឋអាមេរិក គឺជាស្ថាប័នមួយមានសមារជិកភាគច្រើនជាម្ចាស់ក្រុមហ៊ុនធំនៅចិន អាមេរិក និងនៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្នសមាជិកសរុបចំនួនជិត២ម៉ឺននាក់ ចែកចេញជា៥១ជាតិសាស្ត្រ អាចនិយាយចំនួន២៦ភាសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here