រដ្ឋសភាបន្តផ្ទៀងផ្ទាត់“សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូន តាមផ្លូវទឹក”

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គណៈកម្មការទី៩ នៃរដ្ឋសភា លើកមកពិនិត្យផ្ទៀងផ្ទាត់បន្ថែម ជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងបន្តនីតិវិធីជំហានបន្ទាប់។

លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានហៅកាត់ថា គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ក្រោមកិច្ចដឹកនាំរបស់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅ វិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំនាព្រឹកនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពី សាវតារ គោលបំណង និងអត្ថប្រយោជន៍នៃ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ព្រមទាំងពន្យល់បំភ្លឺបន្ថែមលើខ្លឹមសារត្រង់ចំណុចមួយចំនួន ឱ្យបានជ្រាបកាន់តែច្បាស់។

ជាលទ្ធផល ឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងផុលផុសនាព្រឹកនេះ បានបង្កលក្ខណៈឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមាន ភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសកម្ពុជា។

សម្រាប់ជំហានបន្ទាប់ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក”  នឹងត្រូវដាក់បញ្ចូលទៅក្នុងវារៈកិច្ចប្រជុំ វិសាមញ្ញនៃរដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័ត មុននឹងបញ្ជូនទៅព្រឹទ្ធសភាដើម្បីអនុវត្តនីតិវិធីជំហានបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here