ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលការចរចាស្វែងរកដំណោះស្រាយដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់មានភាពច្បាស់លាស់។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ខាងក្រៅប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ១,២៩ភាគរយ គិតត្រឹមម៉ោង៤:២២នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ០,៩៤ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា នធ្លាក់ថ្លៃចុះ១,០៨ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានធ្លាក់ថ្លៃចុះ០,៩៨ភាគរយ ខណៈ សន្ទស្សន៍ ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស អូស្ត្រា លី បានងើបឡើងថ្លៃ០,៤៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ថ្លៃចុះ៥,១២ភាគរយ៕







