ដោយៈ ចំណាន
ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងអំពីដំណើរការ និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP)សម្រាប់វេទិការរាជរដ្ឋាភិបាល ផ្នែកឯកជនថ្នាក់ខេត្ត។
កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់ សភាពាណិជ្ជកម្មកម្ពុជា លោក សុខ ខា ទីប្រឹក្សាជាន់ខ្ពស់គម្រោង EU-German GATE នៃ GIZ Cambodia ព្រមទាំងលេខាធិការសភាពាណិជ្ជកម្មរាជធានី–ខេត្ត ដែលស្ថិតក្រោមការគាំទ្ររបស់គម្រោង EU-German GAT។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមការគាំទ្រពីគម្រោង EU-German GATE ដែលទទួលបានការឧបត្ថម្ភពីសហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ Cambodia។
វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់វេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជនថ្នាក់ខេត្ត។
ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលក៏មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានី–ខេត្ត និងសភាពាណិជ្ជកម្មរាជធានី–ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមក្របខ័ណ្ឌយន្តការវេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជន (G-PSF) ដើម្បីរួមចំណែកដោះស្រាយឧបសគ្គនានា និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅតាមបណ្តារាជធានី–ខេត្ត៕








