IFC ជម្រុញពន្លឿនផែនការមេជាតិភស្តុភារកម្មជាតិ ឆ្នាំ២០២៣ ២០៣៣

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា។

ជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា លើវឌ្ឍនភាពការងារ និងតម្រូវការសម្របសម្រួលនានា ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញពន្លឿនគម្រោងនៃការអភិវឌ្ឍ មជ្ឈមណ្ឌលភស្ដុភារកម្មក្រុងព្រះសីហនុ និងគម្រោងនៃការអភិវឌ្ឍ មជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ដែលជាគម្រោងស្ថិតក្រោមផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here