ចំណេះដឹង! តើ​ច្បាប់ពាណិជ្ជកម្ម ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ?

ដោយ៖ សាវុធ

ភ្នំពេញៈ សម្រាប់​ពាណិជ្ជករ និ​យោ​ជិ​ក និយោជក​នៃ​ក្រុមហ៊ុន ស្ថាប័ន និង​សហគ្រាស​គ្រប់​ធន់​គ្រប់​ប្រភេទ ការយល់ដឹង​អំពី​ផ្នែក​ច្បាប់ពាណិជ្ជកម្ម និង​ច្បាប់​ពន្ធដារ​នៃ​ប្រទេស​ដែល​ពួកគេ​កំពុង​ធ្វើ​ជំនួញ ឬ​បម្រើ​ការងារ​គឺមាន​សារសំខាន់​ខ្លាំងណាស់។

ច្បាប់ពាណិជ្ជកម្ម​បានផ្ដល់​អត្ថប្រយោជន៍ និង​ចំណេះដឹង​យ៉ាងច្រើន​ដូចជា៖ ប្រព័ន្ធ​ច្បាប់សំខាន់ៗ ដែល​ទាក់ទង​ទៅនឹង​ពាណិជ្ជករ និង​ការវិនិយោគ ប្រភេទផ្សេងៗនៃ​ក្រុមហ៊ុននីមួយៗនៅ​ប្រទេស​កម្ពុជា ច្បាប់​ការងារ និង​ការចុះកិច្ចសន្យា​ការងារ។ ការចុះបញ្ជី​ពាណិជ្ជកម្ម របៀប​នៃ​ការបង្កើត​អាជីវកម្ម ឬ​ពាណិជ្ជកម្ម ការរៀបចំ​ក្រុមហ៊ុន ការគ្រប់គ្រង​ក្រុមហ៊ុន មូលធន និង​ហិរញ្ញវត្ថុផ្សេងៗ របៀប​ដោះស្រាយ​ជម្លោះរ​វាគ​ភាគីផ្សេងៗ និង​ការសង​បំណុលផ្សេងៗនៅពេល ក្រុមហ៊ុន​រង​វិបត្តិផ្សេងៗ ច្បាប់​ទាក់ទង​ទៅនឹង​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​ជាដើម។

តាមរយៈ​ការរៀបរាប់​នូវ​អត្ថប្រយោជន៍ និង​ចំណេះដឹង​ខាងលើ សបញ្ជាក់​អោយឃើញថា វា​ជា​ចំណេះដឹង​មួយ​ដែល​ពាណិជ្ជករ និ​យោ​ជិ​ក និយោជក គួរ​គប្បី​សិក្សា​ស្វែងយល់​អោយបាន​ច្បាស់ ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​មួយចំនួន ដូចជា បញ្ហា​ជម្លោះ​រវាង​ម្ចាស់​ហ៊ុន និង​ម្ចាស់​ហ៊ុន និយោជក និង​និ​យោ​ជិ​ក ព្រមទាំង​បញ្ហា​ទាក់ទង​ទៅនឹង​ដៃគូ​ប្រកួតប្រជែង និង​បញ្ហា​អាជីវកម្ម​ផ្សេង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here