ជប៉ុនគំរាមប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ជុំវិញការហាមឃាត់របស់ចិនលើការនាំចូលអាហារសមុទ្ររបស់ខ្លួន

ដោយ: គង់ លាងហួរ

តូក្យូ: ប្រទេសជប៉ុនបានគំរាមកាលពីថ្ងៃអង្គារថា ខ្លួននឹងនាំប្រទេសចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីទាមទារការកែប្រែលើការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ខ្លួន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទៅក្នុងសមុទ្រ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុននឹងចាត់វិធានការចាំបាច់លើការហាមឃាត់ផលិតផលជលផលដោយប្រទេសចិន ក្រោមផ្លូវផ្សេងៗ រួមទាំងក្របខ័ណ្ឌ WTO ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Sanae Takaichi,រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន បានមានប្រសាសន៍ដាច់ដោយឡែកពីគ្នាថា ការដាក់ពាក្យប្តឹងទៅកាន់ WTO អាចក្លាយជាជម្រើសមួយរបស់យើង ប្រសិនបើការតវ៉ាទៅកាន់ប្រទេសចិនតាមរយៈផ្លូវការទូតមិនមានប្រសិទ្ធភាព។

ការអត្ថាធិប្បាយបែបនេះបានកើតឡើង ស្របពេលដែលបណ្តាអាជីវកម្មជប៉ុន បន្តទទួលការហៅរំខានពីលេខទូរស័ព្ទដែលមានលេខកូដ +86 របស់ប្រទេសចិន ដោយពួកគេជាច្រើនបានត្អូញត្អែរអំពីការបញ្ចេញទឹកវិទ្យុសកម្មនៅហ្វូគូសុីម៉ាទៅក្នុងសមុទ្រ។

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា “វាពិតជាគួរឲ្យសោកស្តាយ និងព្រួយបារម្ភខ្លាំងណាស់ ចំពោះការហៅទូរស័ព្ទមកយាយីជាច្រើនលើកច្រើនសា ដែលទំនងជាមានប្រភពចេញពីប្រទេសចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here