អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើងពីការបោះពុម្ពផ្សាយសៀវភៅRCEP

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ អតីតរដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ជ​កម្ម លោកប៉ាន សូរ​ស័ក្តិ បាន​ថ្លែងពីគោលបំណងនៃការបោះផ្សាយសៀវភៅRCEP ដោយឈរលើមូលដ្ឋានមួយចំនួន។

លោកអះអាងថា ការបោះពុម្ពផ្សាយ​សៀវភៅ ​ដែលមាន​ចំណងជើង​RCEP ​ ផ្នែក​ទី ​១ ភូមិសាស្ត្រ​នយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ការវិភាគ​ផ្នែក​ច្បាប់ នឹង​បម្រើ​ដល់​ផ្នែក​ឯកជន ​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ ពី​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​នេះ ហើយក៏​អាចឱ្យ​ផ្នែក​ឯកជន​ទទួលបាន​ប្រភព​នៃ​កំណើន​ថ្មី ​ដើម្បី​បង្កើត​ភាពរុងរឿង​សម្រាប់​ប្រទេស​។​

លោកថ្លែង​បែបនេះ ​នៅក្នុង​ពិធី​សម្ពោធ​ការបោះពុម្ពផ្សាយ​សៀវភៅ​នេះ កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​ ២០២៣ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សៀវភៅ​ស្តីពី​RCEP ​ផ្នែក​ទី១​ ភូមិសាស្ត្រ​នយោបាយ ភូមិ​សាស្ត្រ​សេដ្ឋកិច្ច និង​ការវិភាគ​ផ្នែក​ច្បាប់​” ​នេះ​ត្រូវបាន​និពន្ធ​រួមគ្នា​ដោយ លោក​សាស្ត្រាចារ្យ សុក ស៊ី​​ផាន់​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី និង​លោក​ស្រី សុខ រ៉ូ​ហ្សេ​ត ប្រធាន​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​

លោក សូរ​ស័ក្តិ បាន​លើកឡើងថា “សៀវភៅ​នេះ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ខណៈ​RCEP ជា​ប្រធាន​បទ​ដែល​លោក​ស្រឡា ញ់​ពេញចិត្ត​យ៉ាងខ្លាំង ​នៅក្នុង​អាណត្តិ​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។​

លោក​ថ្លែងថា RCEP ត្រូវបាន​គេ​រំពឹងថា នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ​ទៅក្នុង​សេដ្ឋកិច្ចពិភពលោក​ ជំរុ ញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​ ទប់​ទល់នឹង​ទំនោរ​ នៃ​ការប្រឆាំង​សកលភាវូបនីយកម្ម និង​ការការពារ​និយម ហើយក៏​ជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត ​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន ដែលមាន​១៥ប្រ​ទេស​ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប ២៦,២ ​ទ្រី​លាន​ដុល្លារ​។​

​លោកប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា RCEP តំណាងឱ្យ៣០ ​ភាគរយ​នៃ​ផលិតផល ​ក្នុងស្រុក​សរុប​របស់​ពិភព​លោក​។ ចំនួន២៨ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក និង៣២,៥​ភាគរយ​នៃ​ការវិនិយោគ​សកល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here