ដោយៈ ហ្វីអួណា
ភ្នំពេញៈ កិច្ចប្រជុំកំពូលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ (SEA-Cambodia 2024) គ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងលើកឡើង ពីនិន្នាការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើប្រធានបទដូចជា គោលនយោបាយ យុទ្ធសាស្ត្រផ្តល់ប្រភព ឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រោងចក្រក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
Fibre2Fashion គឺជាដៃគូចំណេះដឹងសម្រាប់ព្រឹត្តិការណ៍នេះ។
កិច្ចប្រជុំកំពូលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ ដែលជាកិច្ចប្រជុំកំពូលផ្នែកវាយនភណ្ឌ និងសំលៀកបំពាក់ដ៏មានឥទ្ធិពលឈានមុខគេ ដែលគ្របដណ្តប់តំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងផ្តល់ឱកាស សម្រាប់ភាគីពាក់ព័ន្ធ ក្នុងខ្សែច្រវ៉ាក់ឧស្សាហកម្ម ដើម្បីដណ្តើមយកអាជីវកម្មវាយនភណ្ឌ និងសំលៀកបំពាក់ និងធានាបាននូវកំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំកំពូលនេះនឹងចាប់យកឱកាស និងនិន្នាការថ្មីបំផុត រួមជាមួយនឹងការចែករំលែកឧត្តម្មានុវត្ត ដើម្បីពន្លឿនការធ្វើឱ្យប្រសើរឡើង និងការអភិវឌ្ឍន៍ឧស្សាហកម្ម។ ព្រឹត្តិការណ៍នេះ មានចំនួនបួនវគ្គក្រោមប្រធានបទ ដូចជា គោលនយោបាយ ស្ថានភាពបច្ចុប្បន្ននិងឱកាស យុទ្ធសាស្ត្រផ្តល់ប្រភព និងឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រោងចក្រក្នុងស្រុក កម្លាំងពលកម្ម និងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងខ្សែច្រវ៉ាក់តម្លៃវាយនភ័ណ្ឌរាងជារង្វង់ អ្នករៀបចំ GodiAsia និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបានចេញផ្សាយ។
សន្និសីទនាពេលខាងមុខ នឹងពិភាក្សាលើ ‘ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងខ្សែច្រវ៉ាក់តម្លៃវាយនភ័ណ្ឌរាងជារង្វង់’ ‘ផលិតនៅកម្ពុជា៖ ការបកស្រាយយ៉ាងស៊ីជម្រៅ នៃគោលនយោបាយវិនិយោគ ចុងក្រោយរបស់រដ្ឋាភិបាល លើឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា’ និង ‘ការវិភាគតម្លៃ និងផែនទីបង្ហាញផ្លូវទៅកាន់យុទ្ធសាស្ត្រផលិតកម្ម ដែលមានតុល្យភាព ក្នុងឧស្សាហកម្មវាយនភណ្ឌ និងសំលៀកបំពាក់របស់កម្ពុជា។
ប្រធានបទផ្សេងទៀតនឹងរួមមាន ‘ទស្សនវិស័យឆ្នាំ២០៣០ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងសំលៀកបំពាក់កម្ពុជា ការវិភាគស៊ីជម្រៅនៃផលប៉ះពាល់ នៃសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន លើឧស្សាហកម្មកម្ពុជា ស្ថានភាពបច្ចុប្បន្ន និងនិន្នាការសំខាន់ៗ នៃប្រភពសំលៀកបំពាក់អាស៊ី និងឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
កិច្ចពិភាក្សានេះ ក៏នឹងផ្តោតលើការចំណាយ លើការផលិតសម្លៀកបំពាក់នៅកម្ពុជា សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ការចែករំលែកករណីនៃការវិនិយោគ និងការសាងសង់រោងចក្រនៅកម្ពុជានិន្នាការថ្មីៗ និងការអនុវត្តក្នុងនវានុវត្តន៍បច្ចេកវិទ្យា ការអភិវឌ្ឍន៍បៃតង និងប្រកបដោយនិរន្តរភាព ក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍’ និងនិរន្តរភាពវាយនភ័ណ្ឌ និងការផ្តល់ប្រភពដែលមានទំនួលខុសត្រូវនៅអាស៊ី’។
វាគ្មិនដែលត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងសន្និសីទនោះរួមមានតំណាងមកពីក្រសួងពាណិជ្ជកម្ម លោកGiles Fowler នាយកប្រតិបត្តិការផលិតកម្មអាស៊ីអាគ្នេយ៍នៅ VF Corporation លោក ខេន លូ អគ្គលេខាធិការ TAFTAC និងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វាគ្មិនគួរឱ្យកត់សម្គាល់ផ្សេងទៀត រួមមាន លោក Rob Fessele មកពី Adidas លោក Chen Weikang មកពីក្រុមប្រឹក្សាជាតិវាយនភណ្ឌ និងកាត់ដេរចិន តំណាងមកពី Decathlon VN, Marks and Spencer, Coats Digital, Li & Fung Limited, MAS Holdings, Asmara International Limited, Worldwide Responsible Accredited Production, Bao minh Textile JSC, bluesign technologies AG; និងអ្នកស្រី Rachel Vanessa Tan ប្រធានផ្នែកនិរន្តរភាព-អាស៊ីអាគ្នេយ៍នៅ H&M៕