ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមសម្រេចបានទឹកប្រាក់ជិត១៦០០លានដុល្លារក្នុងរយៈពេល៧ខែ

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម បាន​រក្សា​ភាព​វិជ្ជមាន​ ដោយ​នៅក្នុង​រយៈពេល៧​ខែ​នៃ​ឆ្នាំ​ ២០២៣ សម្រេចបាន​ជិត ១,៦​ ពាន់​លាន​ដុល្លារ។

ទឹកប្រាក់នាំចេញនេះ បានកើន​ជាង២០ភាគរយ ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំមុន ខណៈ​ទឹកប្រាក់​ពា​ណិ​ជ្ជ​កម្ម​រួម​ប្រទេស​ទាំង ២ បាន​ធ្លាក់ចុះ​តិចតួច​។ វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន និង​អាមេរិក​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​មានប្រសាសាន៍ឲ្យដឹងកាលពី១៦ ខែសីហា​ថា កំណើន​ផលិត​ភាព​ក្នុងស្រុក បាន​ជួយ​រុញឱ្យ​សមត្ថភាព​នាំ​ចេញពី​កម្ពុជា​ ទៅ​ទីផ្សារ​អន្តរជាតិ​កើន​ជា​លំដាប់ ពិសេស​វៀតណាម ​ដែលជា​ប្រ​ទេស​មាន​ព្រំដែន​នៅជាប់​គ្នា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន​វៀតណាម គឺជា​ទីផ្សារ​សំខាន់ ​របស់​ផលិតផល​ក​សិ​កម្ម​កម្ពុជា ព្រោះ​ក្រៅពី​មាន​ទុន​​បង្វិល​ច្រើន វៀតណាម​ក៏មាន​ឃ្លាំង​ស្តុក ឡស​ម្ងួ​ត និង​រោង​​ចក្រ​/​សហគ្រាស​កែច្នៃ​ច្រើន​ផងដែរ​។ លោក​បន្តថា ដោយ​​សារ​ប្រទេស​ទាំង​២នៅជាប់​គ្នា ​ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អាចមាន​ច្រើន​លើសពី​ហ្នឹង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here