មន្រ្តី និងក្រុមការងារឯកជនកំពុងរួមគ្នាជម្រុញការនាំចេញអង្ករ ឲ្យបាន១លានតោន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមមន្រ្តី និងក្រុមការងារផ្នែកឯកជន ក្នុងវិស័យស្រូវអង្ករ បានជួបជុំគ្នាពិភាក្សាស្វែងរកយន្តការ និងវិធានការដើម្បីពង្រឹងការផលិតជួយធ្វើឱ្យការនាំចេញ​អង្ករ បានគ្រប់ផែនការ១លានតោននាពេលខាងមុខ។

លោកបណ្ឌិតកៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ  ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួម ពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) កាលពីចុងសប្តាហ៍មុន បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញវិធានការនាន​ដើម្បី​ពង្រឹងការផលិត ការនាំចេញអង្ករអោយបានគ្រប់ផែនការ១លានតោន និងដើម្បីឱ្យមានស្ថេរភាព តុល្យភាព និងការពារឱ្យបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថា​ហេតុនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត បានធ្វើការកត់សំគាល់ចំនួន៣ចំណុច ជូនដល់សមាជិកអង្គប្រជុំឲ្យពិចារណា ដូចជា ទី ១-ស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយម ដាំដុះដោយកសិករ និងសហគមន៍កសិ​កម្មតាមដំបន់ ដូចជា ​ប្រភេទស្រូវសែនក្រអូប ស្រង៉ែជាដើម និងបញ្ហាប្រឈមនានា ដូចជា ការប្រែប្រួលអាកាសធាតុ ដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។

ទី២-រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ មេត្តាត្រៀមប្រ​មូលទិញស្រូវ ពីកសិករនារដូវប្រមូលផលខាងមុខ ពង្រឹងនិងពង្រីកការកែច្នៃអង្ករ និងពិនិត្យលទ្ធភាពផ្សារ ភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណី ដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។

ទី៣- រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ សហការ និងរួបរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានឲ្យគ្នានូវការវិវឌ្ឍនៃវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ តាមរយះវេទិការជួបជុំគ្នាជាប្រចាំ ដោយក្នុងនោះ លោកបណ្ឌិត  ស្នើឱ្យមានការជួបជុំ មួយខែម្តងៗ ដើម្បីដោះស្រាយបញ្ហានានាជាមួយគ្នា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here