ផ្សារហ៊ុននៅតំបន់អាសុីងើបឡើងថ្លៃនៅ ព្រឹកថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
ស៊ីដនីៈ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃចន្ទនេះ និងក្នុងសប្តាហ៍មួយ ដែលពោរពេញទៅដោយការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ កិច្ចប្រជុំធនាគារកណ្តាល និងការធ្វើបច្ចុប្បន្នភាពលើប្រាក់ចំណូលពីក្រុមហ៊ុន Amazon និងក្រុមហ៊ុន Apple។

ជាក់ស្តែង ធនាគារកណ្តាលនៃប្រទេសអង់គ្លេសត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់ចំនួន២៥ពិន្ទុមូលដ្ឋាន ប៉ុន្តែទីផ្សារត្រូវរង់ចាំមើលបន្ថែមទៀតថា តើធនាគារកណ្តាលនៃប្រទេសអូស្ត្រាលីនឹងដំឡើងអត្រាការប្រាក់ ឬក៏សម្រេចចិត្តផ្អាកការដំឡើងរបស់ខ្លួន។

នៅព្រឹកថ្ងៃច័ន្ទ សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,១% ដោយបានងើបឡើងដល់៤,៩% គិតមកទល់នឹងពេលនេះ ក្នុងខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុនបានងើបឡើង១ភាគរយ ដើម្បីងើបឡើងដល់កម្រិត៣៣.០០០ពិន្ទុ ឡើងវិញ និងខិតទៅជិតដល់កម្រិតកំពូលរយៈពេល៣ទសវត្សរ៍ចុងក្រោយរបស់ខ្លួន។

ផ្សារហ៊ុន S&P 500 futures បានងើបឡើងថ្លៃ០,១ភាគរយទៀតនៅថ្ងៃចន្ទនេះ ដោយជំរុញឱ្យតម្លៃផ្សារហ៊ុននេះងើបឡើងដល់ជិត៣ភាគរយប្រចាំខែកក្កដា ខណៈផ្សារហ៊ុន Nasdaq futures បានងើបឡើងថ្លៃ០,២ភាគរយ។

ចំណែកឯតម្លៃប្រេងបានងើបឡើងថ្លៃរយៈពេលប្រាំសប្តាហ៍ជាប់ៗគ្នា ខណៈដែលការកាត់បន្ថយផលិតកម្មប្រេងដោយអង្គការ OPEC+ បានរឹតបន្តឹងដល់ការផ្គត់ផ្គង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here