ប្រទេសឥណ្ឌាស្នើឱ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTAs ជាមួយជប៉ុន និងកូរ៉េខាងត្បូងឡើងវិញ

ដោយ: គង់ លាងហួរ
ញូវដែលី: ឥណ្ឌាបានស្នើឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចរចានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) របស់ពួកគេជាមួយប្រទេសខ្លួនឡើងវិញ ដើម្បីធ្វើឱ្យវាកាន់តែមានតុល្យភាព និងមានសមធម៌។

នេះគឺជាការថ្លែងរបស់លោក Piyush Goyal រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ស្របពេលដែលប្រទេសឥណ្ឌាកំពុងជួបប្រទះអតុល្យភាពពាណិជ្ជកម្មកាន់តែធំឡើងជាមួយប្រទេសទាំង២នេះ។

លោក Piyush Goyal បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង New Delhi ថា“យើងបានបើកទីផ្សាររបស់យើងសម្រាប់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ប៉ុន្តែ ពួកគេមិនអនុញ្ញាតឱ្យមានការនាំចេញរបស់យើងទៅកាន់ប្រទេសរបស់ពួកគេនោះទេ…”។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា “ទន្ទឹមគ្នានេះការនាំចេញរបស់ប្រទេសជប៉ុនមកកាន់ប្រទេសឥណ្ឌារបស់យើងមានការកើនឡើងរហូតទៅដល់២០០ភាគរយ”។

លើសពីនេះទៀត លោក Goyal ក៏បានហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសឥណ្ឌាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថាមិនត្រូវបានពិចារណាដោយប្រុងប្រយ័ត្ន និងមានភាពអយុត្តិធម៌ចំពោះឧស្សាហកម្មឥណ្ឌាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here