កាណាដា អនុម័តសំណងសុខុមាលភាពកុមារមិនធ្លាប់មានជាប្រវត្តិសាស្ត្រដល់ទៅជិត១៨ពាន់លានដុល្លារអាមេរិក

តែម សុខុម

តូរ៉ុនតូ: សាលាក្តីសិទ្ធិមនុស្សនៃប្រទេសកាណាដា បានសម្រេចផ្ដល់កញ្ចប់សំណងធំបំផុតជាប្រវត្តិសាស្ត្ររហូតដល់ទៅ១៧,៧ពាន់លានដុល្លារអាមេរិក សម្រាប់កុមារជនជាតិដើមភាគតិច និងក្រុមគ្រួសាររបស់ពួកគេដែលរងគ្រោះដោយសារប្រព័ន្ធសុខុមាលភាពកុមារ។

កិច្ចព្រមព្រៀងផ្ដល់សំណងនេះក៏រួមបញ្ចូលទាំងសំណើទាមទារឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ចេញមុខសុំទោសជាសាធារណៈផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី២៨ កក្កដា នេះ។

តាមការរំពឹងទុក មនុស្សប្រមាណ៣០០.០០០នាក់នឹងទទួលបានសំណងនេះរួមទាំងទារក និងកុមារដែលកំពុងស្ថិតក្រោមការមើលថែទាំផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សំណងដែលត្រូវបានអនុម័តកាលពីថ្ងៃពុធ ទី២៦ ខែកក្កដា នេះកើតមានឡើង បន្ទាប់ពីសាលាក្តីសិទ្ធិមនុស្សបានកាត់ក្តីក្នុងឆ្នាំ២០១៦ ថា ប្រទេសកាណាដា បានផ្តល់មូលមិនគ្រប់ចំនួនសម្រាប់សេវានានារបស់ក្រុមកុមារជនជាតិដើមភាគតិច បើធៀបនឹងការផ្តល់សេវាសម្រាប់កុមារដែលមិនមែនជាជនជាតិដើមភាគតិច។

សេចក្តីសម្រេចនេះគូសបញ្ជាក់ថា ផ្តល់មូលមិនគ្រប់ចំនួនបែបនេះបានបណ្តាលឱ្យកុមារជនជាតិដើមភាគតិចមួយចំនួនបែកពីគ្រួសារ ហើយមិនទទួលបានសេវាជាមូលដ្ឋាននានា។

លោកស្រី Cindy Blackstock នាយកប្រតិបត្តិអង្គការសង្គមថែទាំកុមារ និងគ្រួសារជនជាតិដើមភាគតិច First Nations Child and Family Caring Society ដែលបានជួយចរចាឈានទៅដល់ការសម្រេចផ្ដល់សំណងនេះនិយាយថា ប្រាក់សំណងនេះនឹងបានទៅដល់ដៃជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយសារប្រព័ន្ធសុខុមាលភាពកុមារពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២២៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here