រដ្ឋមន្រ្តីលើកឡើងពីកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រ​ធានគណៈកម្មាធិការ សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងមូលដ្ឋានចាំបាច់សម្រាប់ការអភវិឌ្ឍប្រទេស គឺសន្តិភាព និងស្ថិរភាពសង្គម ហើយក្នុងនាមប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមគណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍ ដើម្បីការអភិវឌ្ឍប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ដែលបានបង្កឡើង ដោយក្រុមជ្រុលនិយមនៃរបប ប៉ុល ពត ឬខ្មែរក្រហម បានបង្កនូវវិនាសកម្ម និងផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភវិឌ្ឍ។ ដូច្នេះយើងការពារ មិនឱ្យបទពិសោធន៍ដ៏ជូរចត់នេះ កើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា។

ចំពោះការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការចូលរួមសហការគ្នាល្អពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើង។ ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការបង្កើតឱ្យមានអ្នក សម្របសម្រួលកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីស្តាប់ពីតម្រូវការ បញ្ហារបស់កសិករ និងជួយពួកគាត់បានទាន់ពេលវេលា។

លើសពីនេះទៀត គឺការជំរុញការចងក្រងសហគមន៍ កសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាប្រឈមនានា លើផលិត​កម្ម ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងតម្លៃល្អ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីឌិត ទីណា ក៏បានលើកឡើងពីបញ្ហាគម្របដី និងការទន្ទ្រានដី ដែលការងារនេះ ក្រសួងកំពុងយកចិត្តទុកដាក់គិតគូរ និងមានយន្តការដើម្បីដោះស្រាយឱ្យបានល្អ។ ក្រសួងបានស្នើឱ្យភាគីអាល្លឺម៉ង់ ទុកចិត្ត និងជឿជាក់កម្ពុជាលើការងារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here